Breaking៖ ទាំងខ្មែរនិងវៀតណាម សម្រុកចូលលេងល្បែងក្នុងកាស៊ីណូ”៦៧”នៅច្រកព្រំដែនសំរោង យ៉ាងពេញបន្ទុក!
(ស្វាយរៀង)៖ ជាគោលការណ៍កាស៊ីណូនីមួយៗនៅកម្ពុជា គេមិនតម្រូវឱ្យ”ខ្មែរ”ចូលលេងល្បែងស៊ីសងនោះទេ!។
ក្នុងនោះប្រសិនបើខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្មកាស៊ីណូ គឺជារឿងត្រឹមត្រូវ ប៉ុន្តែបើខ្មែរចូលលេងល្បែង.គឺជារឿងខុសច្បាប់ទាំងស្រុង.!។
ដែលទាមទារឱ្យអាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ..!។
តែផ្ទុយទៅវិញ”កាស៊ីណូ៦៧”របស់តាបារាំង នៅក្បែរ”ច្រកទ្វារព្រំដែនទ្វេភាគីសំរោង ក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
បែរជាបើកលេងល្បែងស៊ីសង ជាប្រចាំ ដោយភ្នាល់ចាក់លុយធំៗ និងកៀងគរឱ្យពលរដ្ឋខ្មែរ ចូលលេងល្បែងយ៉ាងពេញទំហឹង ភ្លូកទឹកភ្លូកដី ដោយពុំមានការទប់ស្កាត់!។
ជាមួយគ្នានេះស្រាប់ តែមានការអះអាងថា រាល់ជនជាតិវៀតណាម ដែលឆ្លងដែនមកលេងល្បែងខាងខ្មែរ.គឺបានបង់លុយឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនទ្វេភាគីសំរោង.អស់ក្នុងម្នាក់ៗចំនួន២៥ម៉ឺនដុង ប៉ុន្តែការបង់លុយទាំងនេះតាមរយៈ(បេនវៀតណាម)។
*ករណីនេះពុំមានការបកស្រាយពី លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីសំរោង នោះឡើយ.!។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា”កាស៊ីណូ៦៧”ត្រង់ចំណុចខាងលើ គឺបើកលេងល្បែងជាប្រចាំរាល់ថ្ងៃតែម្ដង។
ជាក់ស្ដែងៈ ក្រុមអ្នកញៀនល្បែង ដែលកំពុងប្រមូលផ្ដំគ្នា ចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូមួយនេះ!។
មានទាំងខ្មែរនិងវៀតណាម ពោលគឺពួកគេលេងល្បែង”បញ្ជល់មាន់”និងល្បែងស៊ីសងផ្សេងៗជាច្រើនទៀត ដោយភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត.!។
ប្រភពបន្តថា ក្នុង១ថ្ងៃៗមានជនជាតិវៀតណាម រាប់សិបនាក់ តែងតែឆ្លងដែនចូលមកលេងល្បែង ក្នុងកាស៊ីណូនានាខាងដីខ្មែរ ក្បែរច្រកទ្វារព្រំដែនទ្វេភាគីសំរោង.!។
ដែលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់សមត្ថកិច្ចច្រកទ្វារព្រំដែនមួយនេះ។
ដោយរាល់ជនជាតិវៀតណាម ដែល ចូលមកលេងល្បែងក្នុងដីខ្មែរ គឺសុទ្ធតែបានបង់លុយឱ្យសមត្ថកិច្ចព្រំដែនសំរោងទាំងអស់..!។
ប៉ុន្តែក្នុងនោះ សមត្ថកិច្ចមិនយកលុយផ្ទាល់ដៃខ្លួនឯងនោះទេ ពោលគឺសមត្ថកិច្ច ខ្ចីដៃ(បេនវៀតណាម)ឱ្យប្រមូលលុយជំនួស.!!។
ដោយតម្រូវឱ្យ(បេនវៀតណាម)កំណត់យកលុយពីជនជាតិវៀតណាម ក្នុងម្នាក់ៗចំនួន២៥ម៉ឺនដុងលុយវៀតណាម ស្មើហ្នឹង៤ម៉ឺនរៀលលុយខ្មែរ សម្រាប់រយៈពេល១ថ្ងៃម្ដង!។
ប្រភពដដែលអះអាងថា លុយដែល(បេនវៀតណាម)ប្រមូលបានពីជនជាតិវៀតណាមទាំងនោះ!។
គឺយកមករត់ការ និងប្រគល់ឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនទ្វេភាគីសំរោង ជាថ្នូរនឹងអនុញ្ញាតឱ្យជនជាតិវៀតណាម ចេញចូលឆ្លងដែនប្រចាំថ្ងៃ ដើម្បីលេងល្បែងក្នុង”កាស៊ីណូ៦៧”ក៏ដូចជាកាស៊ីណូមួយចំនួនទៀត ក្បែរច្រកព្រំដែនសំរោង នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង។
*ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅរសៀលថ្ងៃទី១២.០១.២០២៦”ដើមរាំង”បានសុំការបំភ្លឺពីលោក សុខ ម៉ក់ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីសំរោង.តាមប្រព័ន្ធTelegram
ប៉ុន្តែលោកចូលស្ដាប់ហើយ មិនបកស្រាយ..!។
*រីឯលោក ជិន សុភឿន អធិការស្រុកចន្ទ្រា បានថ្លែងថា លោកពុំបានដឹងរឿងអ្វីទេ។
-ចំពោះសំណួរថា តើ”កាស៊ីណូ៦៧”ខាងលើមានច្បាប់កម្រិតណា? ហើយខ្មែរចូលលេងល្បែងតើខុសដែរឬទេ.?។
ត្រង់ចំណុចនេះលោក ជិន សុភឿន អះអាងថា ខ្ញុំមិនដឹងឡើយ។
*ចំណែកលោក ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀង មិនអាចសុំការអត្ថាធិប្បាយបានទេ ខណៈ”ដើមរាំង”បញ្ជូនសំណួរជាច្រើនម៉ោង លោកមិនចូលស្ដាប់!។
*ចំពោះលោក ម៉ែន អេង អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង ពុំបកស្រាយឡើយ ដោយគ្រាន់តែបង្ហាញរូបប្រជុំប៉ុណ្ណោះ!។
ទាក់ទិនករណីនេះ«ដើមរាំង»រង់ចាំការបកស្រាយពីមន្ត្រីពាក់ព័ន្ធ ដែលរងការចោទប្រកាន់ ដើម្បីផ្សព្វផ្សាយបន្តទៀត។
សូមបញ្ជាក់ថា.ស.ជ.ណ.សម្រាប់បើកអាជីវកម្ម”កាស៊ីណូ”និងអាជ្ញាប័ណ្ណសម្រាប់ផ្ដល់ឱ្យ”កាស៊ីណូ”ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរចូលលេងល្បែងនោះឡើយ ។
ពោលគឺ គោលការច្បាប់.គេតម្រូវឱ្យ តែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន”ប៉ាស្ព័រ”បានចុះលេខ ប្រថាប់ត្រាត្រឹមត្រូវចូល”លេងល្បែងប៉ុណ្ណោះ”ក្នុងនោះប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង.!។
ប៉ុន្តែផ្ទុយទៅវិញ”កាស៊ីណូ៦៧”របស់តាបារាំង នៅច្រកទ្វារព្រំដែនទ្វេភាគីសំរោង បែរជាអាចបើកដំណើរការ និងកៀងគរឱ្យខ្មែរចូលលេងល្បែងយ៉ាងពេញបន្ទុក និងមានការអះអាងថា រាល់ជនជាតិវៀតណាម ដែលឆ្លងដែនចូលមកលេងល្បែង គឺបង់ឱ្យសមត្ថកិច្ចអស់២៥ម៉ឺនដុងក្នុងម្នាក់ តាមរយៈ(បេនវៀតណាម)៕














