ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច
ខេត្តព្រៃវែង៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណះអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក យ៉ាវ សានិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេច ជំនួសលោក ភុន សម្ផស្ស ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារថ្មី ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណះអភិបាលខេត្ត ក៏មានប្រសាសន៍ណែនាំដល់ លោក យ៉ាវ សានិន ដែលទេីបទទួលតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដើម្បីបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋានស្រុកព្រះស្តេចនេះ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ពិធីប្រកាសនេះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត នាយកទីចាត់ការ និងមន្ត្រីរាជការសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យជុំវិញរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ មេភូមិ និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបផងដែរ៕










