ប្រកាសចូលកាន់មុខដំណែង លោក វ៉ា ធីម ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលនៃគណៈអភិបាលស្រុកពោធិ៍រៀង ជំនួសលោក យស សុីណាត ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារថ្មី

admin By admin January 13, 2026

 (ព្រៃវែង)÷ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ឯកឧត្តម សួន សុម៉ាលីន និង ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែង លោក វ៉ា ធីម ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាលនៃគណៈអភិបាលស្រុកពោធិ៍រៀង ជំនួសលោក យស សុីណាត ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារថ្មី ដែលពិធីប្រកាសនេះប្រព្រឹត្តទៅនៅសាលាស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សួន សុម៉ាលីន ក៏បានមានប្រសាសន៍ណែនាំដល់ លោក វ៉ា ធីម ដែលទេីបទទួលតំណែងថ្មី ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដើម្បីបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋានស្រុកពោធិ៍រៀង នេះអោយកាន់តែមានការរីកចម្រើន និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត។

ពិធីប្រកាសនេះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម សមាជិកក្រុមប្រឹក្សា ឯកឧត្តម អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត នាយកទីចាត់ការ និងមន្ត្រីរាជការសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យជុំវិញរដ្ឋបាលស្រុក មេឃុំ ស្មៀនឃុំ មេភូមិ និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូបផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *