លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ដ អញ្ជើញចូលរួមកិច្ចប្រជុំ រៀបចំផែនការណ៍ការពារសន្តិសុខ សណ្ដាប់ប់ធ្នាប់ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្នុងពិធីប្រគល់ផ្ទះជូនគ្រួសារវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខ
េត្តព្រៃវែ÷ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំរៀបចំផែនការណ៍ ការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្នុងពិធី ប្រគល់ផ្ទះជូនគ្រួសារវីរកងទ័ពដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដី ពីសត្រូវឈ្លានពាននៅសមរភូមិមុខ នាពេលខាងមុខ ក្រោមអធិបតីភាពឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តខេត្តព្រៃវែង។









