អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តព្រៃវែង» ឆ្នាំ២០២៦
ព្រៃវែង) : នៅព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តព្រៃវែង» ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពី: ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអនុគណៈកម្មការទាំងអស់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្រុមការងារឌីសាញ និងក្រុមការងារពាក់ព័ន្ធផងដែរ៕






