ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦

admin By admin January 17, 2026

(ព្រៃវែង)÷រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ និងពិធីប្រគល់-ទទួលថវិកាវិភាគទានសមាជិកភាព និងថវិកាហិបសង្គ្រោះអនុសាខាក្រុង ស្រុកទាំង១៣ និងមន្ទីរ អង្គភាព ប្រចាំឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី÷ គណៈកម្មាធិការសាខា ឯកឧត្តម អនុប្រធានសាខា ឯកឧត្តម លោក លោកស្រី អនុសាខានៃសាលាដំបូងខេត្ត និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត អនុសាខាសាលាខេត្ត អនុសាខាមន្ទីរ អង្គភាពជុំវិញខេត្ត អនុសាខាក្រុង ស្រុកទាំង១៣ សភាពាណិជ្ជកម្មខេត្ត ក្រុមប្រតិបត្តិសាខា ក្រុមកាកបាទក្រហមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត ក្រុមកាកបាទក្រហមសាលាគរុកោសល្យ និងវិក្រិតការ ហ៊ុន សែន ព្រៃវែង  និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ១៧៥រូប។

Leave a Reply

Your email address will not be published. Required fields are marked *