ខេត្តស្វាយរៀង និងខេត្ត ព្រៃវែង បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារអំពីព្រំប្រទល់រដ្ឋបាលឃុំ រវាងខេត្តទាំងពីរ

admin By admin January 8, 2026

ស្វាយរៀង)÷នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្តម សួន សូផា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីព្រំប្រទល់រដ្ឋបាលឃុំរវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង ពាក់ព័ន្ធនឹងចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តទាំងពីរ ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រតិភូអមដំណើរ លោកអភិបាលរងខេត្តស្វាយរៀង-ព្រៃវែង លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដីខេត្តទាំងពីរ លោកប្រធានមន្ទីរផែនការខេត្ត លោកអភិបាលក្រុង ស្រុករវាងខេត្តទាំងពីរ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាល ក្រុង ស្រុកទាំង៨ លោក/លោកស្រី មេឃុំអណ្តូងត្របែក មេឃុំចន្ត្រី មេឃុំជ្រៃធំ មេឃុំក្រសាំង មេឃុំមុខដា មេឃុំម្រាម មេឃុំសំបួរ មេឃុំសម្បត្តិមានជ័យ មេឃុំត្រស់ នៃ ស្រុករមាសហែក លោក/លោកស្រី មេឃុំបុសមន មេឃុំឆ្នា មេឃុំកំពង់ចក មេឃុំជ្រុងពពេល មេឃុំកំពង់អំពិល មេឃុំម៉ឺនជ័យ មេឃុំសង្កែ មេឃុំស្វាយចេក នៃស្រុករំដួល លោក/លោកស្រីមេឃុំទាំង១៦ នៃស្រុកស្វាយជ្រំ -លោក/ លោកស្រីចៅសង្កាត់ទាំង៧ នៃក្រុងស្វាយរៀង និងលោក លោកស្រីជាអភិបាល អភិបាលរងស្រុក មេឃុំ ជាប់ព្រំប្រទល់ខេត្តស្វាយរៀង និងខេត្តព្រៃវែងជាច្រើនរូបទៀតផងដែរ។

សូមជម្រាបជូនថា គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ ក្រោយពីពិនិត្យលើទីតាំងភូមិសាស្ត្ររវាងព្រំប្រទល់ខេត្តទាំងពីរ បានសហការពិនិត្យវាល់វែងជាក់ស្តែងរបស់មន្ទីរជំនាញ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធនៃខេត្តទាំងពីនាពេលកន្លែងទៅ និងឈានទៅដល់ការឯកភាពរួម និងកំណត់ខ្សែបន្ទាត់ព្រំប្រទល់រវាងរដ្ឋបាលខេត្តទាំងពីរស្វាយរៀង ព្រៃវែង ឱ្យបានច្បាស់លាស់ និងសុក្រឹត ដែលធ្លាប់តែកន្លងទៅមានភាពមិនច្បាស់លាស់ ឬត្រួតស៊ីគ្នានៅត្រង់ចំណុចប្រសព្វនៃស្រុកជាប់ព្រំប្រទល់ មួយចំនួន ជាពិសេសធានាបានថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំប្រទល់ អាចទទួលបានសេវាសាធារណៈ រដ្ឋបាល សុវត្ថិភាព ការអភិវឌ្ឍ ដោយច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅយ៉ាងពិតប្រាកដពេលនេះ និងទៅថ្ងៃអនាគតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *