អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជាសម្ភារៈ និងគ្រឿងបរិភោគ បរិភោគ ជូនដល់បងប្អូនជនភៀសសឹក និងក្រុមគ្រួសាររបស់កងទ័ពនៅសមរភូមិមុខ ចំនួន ២៧៦គ្រួសារ
(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជាសម្ភារៈ និងគ្រឿងបរិភោគ បរិភោគ ជូនដល់បងប្អូនជនភៀសសឹក និងក្រុមគ្រួសាររបស់កងទ័ពនៅសមរភូមិមុខ ចំនួន ២៧៦គ្រួសារក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុមពាមជរ និងលោកជំទាវ ជា ផល្គុន ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យរស្មីសាមគ្គី ស្ថិតក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រកពាមជរ ខេត្តព្រៃវែង។



ពិធីសំណេះសំណាលនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូអម ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពាមជរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់សាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ មេភូមិ មន្រ្តីរាជការសាលាស្រុក និងបងប្អូនប្រជាពលរដ្ឋភៀសសឹក រួមជាមួយគ្រួសារយោធិនសមរភូមិមុខ សរុបប្រមាណចំនួន ៣៩២រូប។




