ឯកឧត្តម សួន សុម៉ាលីន សូមថ្លែងអំណរគុណ ដល់សប្បុរសជន ដែលនាំយកអំណោយជាសម្ភារៈ និងថវិកា ប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង ក្នុងស្មារតីខ្មែរជួយខ្មែរ

admin By admin December 26, 2025

(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃ​គណ: អភិបាល​ខេត្តព្រៃវែង នៅថ្ងៃទី២៥  ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលក្រុងព្រៃវែង ដែលបានឧបត្ថម្ភថវិកា ចំនួន ១២,០០០,០០០ (ដប់ពីរលានរៀលគត់) អង្ករ ចំនួន ៣០០គីឡូក្រាម អំបុក ចំនួន១៣៥ គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ក្នុង“មូលនិធិខេត្តព្រៃវែង សម្រាប់គាំទ្រសមរភូមិជួរមុខ” ដើម្បីជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីការឈ្លានពានរបស់សត្រូវ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួនដែលត្រូវការជំនួយសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។រដ្ឋបាលខេត្ត សូមជូនពរ រដ្ឋបាលក្រុងព្រៃវែង សូមជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *