ឯកឧត្តម សួន សុម៉ាលីន និង ឯកឧត្តម ស្បោង សារ៉ាត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលប្រជុំថ្មី និងសមិទ្ធផលនានា នៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ស្រុកមេសាង ខេត្តព្រៃវែង

admin By admin April 25, 2026

(ព្រៃវែង)÷ឯកឧត្តម សួន សុម៉ាលីន ប្រធានសមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលប្រជុំថ្មី និងសមិទ្ធផលនានា នៅទីស្នាក់ការគណៈកម្មាធិការគណបក្ស ស្រុកមេសាង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។

ពិធីនេះដែរក៏មានការនិមន្ត-អញ្ជើញចូលរួមពីសំណាក់÷ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា -ព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរសម្ដេចក្រឡាហោម ឯកឧត្តម ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រៃវែង ឯកឧត្តម អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្ស ស្រុក ឃុំ ភូមិ និងមេឃុំ មេភូមិ ព្រមទាំងសមាជិក សមាជិកាបក្សជាច្រើនរូបផងដែរ។

ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *