កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង អនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃ
ព្រៃវែង ៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអនុវត្តភារកិច្ចស្នូលប្រចាំថ្ងៃមានដូចខាងក្រោម ៖ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំសុវត្ថិភាពដល់ប្រជាពលរដ្ធ ធ្វើវេទិកាសាធារណៈដល់ប្រជាពលរដ្ធក្នុងឃុំ/សង្កាត់ ចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ធតាមខ្នងផ្ទះ ចុះធ្វើការងារនគរបាលសហគមន៍ដល់ប្រជាពលរដ្ធក្នុងមូលដ្ឋាន និងបានផ្តល់សេវាអត្តសញ្ញាណកម្មដល់ប្រជាពលរដ្ឋ ផ្តល់សៀវភៅស្នាក់នៅ(ក២) (ក៤)និងធ្វើសៀវភៅគ្រួសារថ្មីផងដែរ ។
ក្នុងនោះផងដែរ កម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង១៣ក៏បានជួយសម្រួលសណ្ដាប់ធ្នាប់ និងចរាចរណ៍ជូនដល់ប្រជាពលរដ្ធ និងសិស្សានុសិស្ស ជាច្រើនលើកផងដែរ ៕







