ឯកឧត្តម សួន សុម៉ាលីន និង លោកជុំទាវ រួមជាមួយឯកឧត្តម ស្បោង សារ៉ាត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងកិច្ចការគូរគំនូរអំពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ចំនួន ០៤ផ្ទាំង នៅរោងតម្កល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ស្ថិតនៅបរិវេណចុងប៉ម ក្រុងព្រៃវែង ខេត្តព្រៃវែង
(ព្រៃវែង)÷ឯកឧត្តម សួន សុម៉ាលីន និង លោកជុំទាវ រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងកិច្ចការគូរគំនូរអំពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ចំនួន ០៤ផ្ទាំង នៅរោងតម្កល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ស្ថិតនៅបរិវេណចុងប៉ម ក្រុងព្រៃវែង ខេត្តព្រៃវែង។
ផ្ទាំងគំនូរទាំង៤ផ្ទាំងនេះ នឹងត្រូវគូរលើជញ្ជាំងនៃរោងតម្កល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ដើម្បីឲ្យសាធារណជនបានទស្សនា និងស្វែងយល់អំពីព្រឹត្តិការណ៍ និងការឈឺចាប់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់។ មិនតែប៉ុណ្ណោះ តាមរយៈស្នាដៃសិល្បៈគំនូរទាំងនេះ នឹងជួយបំផុសស្មារតីប្រជាពលរដ្ឋ ឲ្យចេះសាមគ្គីភាព ស្រឡាញ់សន្តិភាព និងចង់បានស្ថិរភាពក្នុងប្រទេសជាតិ ពិសេសនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំ១៣ នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែក ប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត និងក្រុមការងារពាក់ព័ន្ធ សរុបចំនួនប្រមាណ ១៥២រូប។






















