ឯកឧត្តម ហុី ធួក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ទឹម សារ៉ាន់ អភិបាលរងនៃគណៈអភិបាលស្រុកកញ្ជ្រៀច ដែលបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៤៦ឆ្នាំ
(ព្រៃវែង)÷ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦
ឯកឧត្តម ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ទឹម សារ៉ាន់ អភិបាលរងនៃគណៈអភិបាលស្រុកកញ្ជ្រៀច ដែលបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៤៦ឆ្នាំ នៅវេលាម៉ោង ៦:២៣នាទីល្ងាច ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើនៅគេហដ្ឋាននៃគ្រួសារសព ស្ថិតនៅក្នុងភូមិទូលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមា និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ លោក ទឹម សារ៉ាន់ សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។






