ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃពុធ ទី១ ខែ មេសា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំខែកុម្ភៈ មីនា និងដាក់ទិសដៅប្រចាំខែ មេសា…
Category: ព័ត៌មានជាតិ
ជួបជាមួយ លោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវប្រធានធនាគារ AIIB បានកោតសរសើរសមិទ្ធផល…
ក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹក ៧៩នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ, ពលរដ្ឋភៀសសឹកនៅសល់ ៣៥ ០៤៥នាក់
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី២៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹក ៧៩នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹក សរុបជាង៦សែន ៤ម៉ឺននាក់ មានជាង…
រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងពីការរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តព្រៃវែង ២០២៦» រយៈពេល ៤ថ្ងៃ ដេីម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តព្រៃវែង ២០២៦» រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅទីរួមខេត្តព្រៃវែង ជាមួយការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី ការប្រដាល់គុនខ្មែរ ការបង្ហោះគោម និងកម្មវិធីតាមបែបប្រពៃណីផ្សេងៗទេ៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង៖
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន
(បន្ទាយមានជ័យ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ…
ឯកឧត្តម សួន សុម៉ាលីន និង លោកជុំទាវ រួមជាមួយឯកឧត្តម ស្បោង សារ៉ាត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងកិច្ចការគូរគំនូរអំពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ចំនួន ០៤ផ្ទាំង នៅរោងតម្កល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ស្ថិតនៅបរិវេណចុងប៉ម ក្រុងព្រៃវែង ខេត្តព្រៃវែង
(ព្រៃវែង)÷ឯកឧត្តម សួន សុម៉ាលីន និង លោកជុំទាវ រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងកិច្ចការគូរគំនូរអំពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ចំនួន ០៤ផ្ទាំង នៅរោងតម្កល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ស្ថិតនៅបរិវេណចុងប៉ម ក្រុងព្រៃវែង…
ឯកឧត្តម ហុី ធួក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ទឹម សារ៉ាន់ អភិបាលរងនៃគណៈអភិបាលស្រុកកញ្ជ្រៀច ដែលបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៤៦ឆ្នាំ
(ព្រៃវែង)÷ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ទឹម សារ៉ាន់ អភិបាលរងនៃគណៈអភិបាលស្រុកកញ្ជ្រៀច ដែលបានទទួលមរណភាព ដោយរោគាពាធ…
អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online Scams)
(ព្រៃវែង) : រសៀលថ្ងៃអង្គារ៍ ទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្ត ព្រៃវែង រួមជាមួយ ឯកឧត្តមអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី កងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្រ្កាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស ប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»។
ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា”
ខេត្តព្រៃវែង: នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា” ជូនមន្រ្តីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សជុំវិញអង្គភាពស្រុក ដែលរៀបចំដោយយុវជនគណបក្សខេត្ត ស្ថិតនៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកពាមជរ ខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពី:…