ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញបើកវគ្គអប់រំនយោបាយជូនមន្ត្រីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាគណបក្សអង្គភាពជុំវិញស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

 (ព្រៃវែង)÷ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គអប់រំនយោបាយជូនដល់មន្ត្រីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាគណបក្សអង្គភាពជុំវិញស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅសាលប្រជុំគណៈកម្មាធិការគណបក្សស្រុកស៊ីធរកណ្តាល ។ ពិធីបើកវគ្គនេះបានការអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានគណៈជំនាញនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត…

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញទទួលស្វាគមន៍ការអញ្ជើញដល់វិមាន៧មករារបស់ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំនៃគណបក្សទាំង៣ ព្រមទាំងបានថតរូបអនុស្សាវរីយ៍រួមគ្នា នៅវិមាន៧មករា រាជធានីភ្នំពេញ។

រសៀល ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញទទួលស្វាគមន៍ការអញ្ជើញដល់វិមាន៧មករារបស់ ឯកឧត្តម តូ ឡឹម…

រសៀលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មីរយៈពេលពីរថ្ងៃ។ ពិធីបើកសន្និបាត ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ហើយបិទនៅរសៀលថ្ងៃទី៥ ខែកុម្ភៈនេះ៕

ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភៈ ពលរដ្ឋភៀសសឹកជាង៥៥ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់ជាង៩ម៉ឺ​ននាក់

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ព្រឹក ថ្ងៃទី៤ ខែមករា ដល់ម៉ោង៦ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក២,៣៨៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានប្រមាណ៥សែន៥ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន៩៥,៤៧៤នាក់ ក្នុងនោះស្រ្តីមាន៤៩,៩៩១នាក់…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយុវជនខ្មែរនៅជប៉ុន ដែលតែងរិះគន់រាជរដ្ឋាភិបាល​មិនសំចៃមាត់ម្នាក់ទៀត ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ លោក ឈិន សុធា យុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលតែងតែរិះគន់រាជរដ្ឋា​ភិបាលមិនសំចៃមាត់នោះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ជួបសម្តែងការគួរសម។ លោក ឈិន សុធា ជាយុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលធ្លាប់បានរិះគន់ខ្លាំងមក​លើ​រាជ​រដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ឈិន…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋខ្មែរជាសកម្មជនបក្សនៅអាមេរិក ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ប្រជាពលរដ្ឋខ្មែរ ជាយុវជនគណបក្សប្រជាជនកម្ពុជានៅរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម។

ខែដំបូង កម្ពុជាទទួលបានចំណូល ៤.៥លានដុល្លារពីការលក់សំបុត្រ ជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ធ្លាក់ចុះជាង៣០% (Video inside)

(ភ្នំពេញ)៖ ​កម្ពុជាទទួលបានចំណូលប្រមាណ ៤.៥លានដុល្លារពីការលក់សំបុត្រ ជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរក្នុងខែមករា ឆ្នាំ២០២៦នេះ ដោយទទួលបានភ្ញៀវទេសចរប្រមាណ ៩៣,៤៩១នាក់។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។ គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦នេះ ​ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយ-ដ្ឋានអង្គរមានចំនួន ៤ ៥២២ ៧៧៧ដុល្លារ ថយចុះ៣៤.៤៨% បើធៀបនឹងខែមករា ឆ្នាំ២០២៥។…

ព្រះមហាក្សត្រនៃកម្ពុជា ព្រះរាជានុញ្ញាតឲ្យប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលក្រាបបង្គំគាល់

ព្រះមហាក្សត្រនៃកម្ពុជា ព្រះរាជានុញ្ញាតឲ្យប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលក្រាបបង្គំគាល់ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានចូលក្រាបបង្គំគាល់ ព្រះករុណា…

អភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ ក្រុមគ្រួសារនៃសព លោកវរសេនីយ័ត្រី លី ព្រឿង

(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាល​ខេត្ត ថ្នាក់នាំដឹកនាំ មន្ដ្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ខេត្តព្រៃវែង យើងខ្ញុំពិតជាមានក្ដីរន្ធត់ក្ដុកក្ដួលរំជួលចិត្តដ៍ក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះដំណឹងមរណភាពរបស់ លោកវរសេនីយ៍ត្រី លី ព្រឿង បម្រើការងារនៅកងស្ថាបនាផ្លូវថ្មល់លេខ៧១៤ ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ១៤កើត…

លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៥០នាទីព្រឹកនេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤…