ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញបើកវគ្គអប់រំនយោបាយជូនមន្ត្រីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាគណបក្សអង្គភាពជុំវិញស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង

admin By admin February 8, 2026

 (ព្រៃវែង)÷ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គអប់រំនយោបាយជូនដល់មន្ត្រីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាគណបក្សអង្គភាពជុំវិញស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅសាលប្រជុំគណៈកម្មាធិការគណបក្សស្រុកស៊ីធរកណ្តាល ។

ពិធីបើកវគ្គនេះបានការអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានគណៈជំនាញនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខេត្ត អនុប្រធាន សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ក្រុមគ្រូឧទ្ទេសនៃយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងសិក្ខាកាម ជាប្រធាន អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សស្រុក ឃុំទាំង១១ និងសាខាគណបក្សចំណុះ សរុបចំនួន២៥៧នាក់។

Leave a Reply

Your email address will not be published. Required fields are marked *