*ល្បីថា ថ្នាក់ដឹកនាំកំពូលនៃមេឆ្នោតកន្ទុយលេខវៀតណាម បានសម្រេចផ្លាស់ប្ដូរលោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ
*ល្បីថា ថ្នាក់ដឹកនាំកំពូលនៃមេឆ្នោតកន្ទុយលេខវៀតណាម បានសម្រេចផ្លាស់ប្ដូរលោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ អត្តលេខ(៥៧៣១៥)មន្ត្រីនគរបាល បង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចេញពីប្រធានតំបន់ឆ្នោតវៀតណាម”ពារាំង”ហើយ ដែលគ្រោងនឹងដាក់អ្នកថ្មីមកជំនួស..!!។
*នេះយោងតាមការបង្ហើបពីមេកញ្ច្រែងឆ្នោតវៀតណាម…!។
*ការផ្លាស់ប្ដូរប្រធានតំបន់ឆ្នោតវៀតណាមនៅពេលនេះ បន្ទាប់ពី”ដើមរាំង”ចុះផ្សាយចំៗអំពីសកម្មភាពបើកល្បែងឆ្នោតកន្ទុយលេខវៀតណាមដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងស្រុកពារាំង ក្រោមការគ្រប់គ្រងរបស់លោក វណ្ណៈ វិសិទ្ធិ ដែលជាប្រធានតំបន់..!។
*សូមជម្រាបថា នៅថ្ងៃទី២៣.០១.២០២៦”ដើមរាំង”បានផ្សព្វផ្សាយអំពីល្បែងឆ្នោតវៀតណាម ដែលកំពុងរីករាលដាលដូចផ្សិត ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកពារាំង។
លុះដល់រសៀលថ្ងៃដដែល សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល បានចុះបង្ក្រាបទីតាំងផ្ទះជួលស្នាក់ការល្បែងរបស់លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល..!។
ក្នុងនោះ សមត្ថកិច្ចចាប់បានម៉ូតូបុគ្គលិកឆ្នោតចំនួន២គ្រឿង យកទៅរក្សាទុក.!!។
*ជាមួយគ្នានេះ លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ ដែលមានតួនាទីជាប្រធានតំបន់ឆ្នោតវៀតណាម”ពារាំង”ក៏បានចល័តបុគ្គលិករបស់ខ្លួន ឱ្យទៅស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ដែលជាទីតាំងរបស់ប្រធានតំបន់ឆ្នោតវៀតណាម”ល្វាឯម”។
*ទោះជាយ៉ាងណាក្ដី ប្រភពីមេកញ្ច្រែងឆ្នោតវៀតណាម បានបង្ហើបថា លោកអនុសេនីយ៍ វណ្ណៈ វិសិទ្ធិ អត្តលេខ(៥៧៣១៥)មន្ត្រីនគរបាល បង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្ដូរចេញពីប្រធានតំបន់ឆ្នោតវៀតណាម”ពារាំង”ហើយ កាលពីថ្ងៃទី២៤.០១.២០២៦ ដែលនឹងត្រូវដាក់អ្នកថ្មីមកជំនួស! ស្របពេលដែលម៉ូតូរបស់បុគ្គលិកឆ្នោតទាំង២គ្រឿង ស្ថិតក្នុងដៃប៉ូលីសនៅឡើយ៕










