ឯកឧត្តមសន្តិបណ្តិត ចាន់ អ៊ាន និង ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសាលាមត្តេយ្យសិក្សាស្តង់ដារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

admin By admin January 18, 2026

(ព្រៃវែង)÷ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៍ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសាលាមត្តេយ្យសិក្សាស្តង់ដារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវត្តប្រជុំនទី (ហៅវត្តព្រែកខ្សាយ) ស្ថិតនៅក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ពិធីនោះដែរក៏មានការនិមន្ត អញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពាមរក៍ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងប្រតិភូអម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករង និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក មេឃុំ នាយកសាលា លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ និងអ៊ុំពូមីងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកខ្សាយ(ក) សរុបចំនួនប្រមាណ ១២០អង្គ/រូប។

Leave a Reply

Your email address will not be published. Required fields are marked *