លោក ម៉ន នី បណ្ឌិត អភិបាល ស្រុកបាភ្នំ តំណាង ប្រជាពលរដ្ឋ ស្រុកបាភ្នំ បាន នាំយកសម្ភារៈនិងថវិកាជូនដល់ជនភៀសសឹក និង កង កម្លាំងនៅស្រុកវាលវែង

admin By admin January 14, 2026

នៅរសៀលថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ព្រះសិរីមុនី ស៊ុន ច័ន្ទសុធា ព្រះបាឡាត់គណខេត្តព្រៃវែង,ព្រះវិជ្ជារតនវង្សា សុក​ធីម ព្រះអនុគណស្រុកបាភ្នំ ព្រមទាំងព្រះថេរានុថេរគ្រប់អង្គ,លោក ម៉ៅ អ៊ាង ប្រធានក្រុមប្រឹក្សាស្រុកបាភ្នំ,លោក ម៉ននី បណ្ឌិត អភិបាលនៃគណ:អភិបាលស្រុកបាភ្នំ រួមជាមួយលោកអភិបាលរងស្រុក,មន្ត្រីរាជការ និងតំណាងបងប្អូនប្រជាពលរដ្ឋបាននាំយកសម្ភារ: និងថវិកា ជូនដល់ជនភៀសសឹក និងកងកម្លាំង នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ សម្ភារ:ឧបត្ថម្ភរួមមាន អង្ករ៣តោន,មី១០០កេស,ទឹកត្រី១០០យួរ,ទឹកស៊ីអ៊ីវ១០០យួរ,នំអន្សម២០០នំ,ផ្អកកំពឺស១៤គីឡូ,ទឹកសុទ្ធ១០កេស,ទឹកសុទ្ធធម្មតាមុង,ភួយ,កន្ទេល,ខ្នេីយ,ខោអាវ,នំកញ្ចប់,មីកេសធំ,ពងទាប្រៃ,អំបុក និងថវិកាចំនួន៤,០០០,០០០ រៀល។

Leave a Reply

Your email address will not be published. Required fields are marked *