សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

davanjjjjkd@gmail.com By davanjjjjkd@gmail.com December 15, 2025

រាជធានីភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ សាជីវកម្មរីនណៃជប៉ុន Rinnai ជាមួយដៃគូក្រុមហ៊ុនខេមខូណាត្រេឌីង នៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីដ៏អធិកអធមមួយ ដើម្បីជួបជុំមហាគ្រួសាររីនណៃ ប្រចាំឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ។

នៅក្នុងកម្មវិធីមួយនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីវត្តមានរបស់លោក Koji Teramoto ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Rinnai Holding Pacific ប្រចាំតំបន់អាសីុប៉ាសីុហ្វិក អ្នកស្រី គឹមស្រ៊ុន អេលីដា អគ្គនាយិកាក្រុមហ៊ុន ខេមខូណាត្រេដឌី ខេមបូណា ព្រមទាំងភ្ញៀវកិត្តិយសជាដេប៉ូចែកចាយបន្តផលិតផលជាច្រើនរូបទៀតផងដែរ។

អ្នកស្រី គឹមស្រ៊ុន អេលីដា បានថ្លែងថា “ក្រុមហ៊ុនខេមខូណា ត្រេឌីង មានមោទនភាព ក្នុងការធ្វើជាដៃគូជាមួយសាជីវកម្មរីនណៃ ក្នុងការចែកចាយនូវផលិតផលម៉ាករីនណៃ Rinnai នៅក្នុងប្រទេសកម្ពុជាអស់រយ:ពេលជាង១៣ឆ្នាំមកហើយ។” ផលិតផលរីនណៃមានដូចជា ម៉ាសុីនទឹកក្តៅ ចង្ក្រាន ម៉ាសុីនបឺតផ្សែង ឡដុតអគ្គិសនី ។ល។

អ្នកស្រី បានលើកឡើងថាភាពជោគជ័យរបស់ខេមខូណា មានទំនាក់ទំនងផ្ទាល់ជាមួយការខិតខំប្រឹងប្រែង ការទុកចិត្ត និងការប្តេជ្ញាចិត្តរបស់ដេប៉ូចែកចាយបន្តក្នុងការនាំយកផលិតផលម៉ាករីនណៃ Rinnai ដែលមានគុណភាពដល់គ្រប់គេហដ្ឋានក្នុងប្រទេសកម្ពុជា។ អ្នកស្រីបានបន្តទៀតថា តម្រូវការរបស់អតិថិជនមានការវិវឌ្ឍឥតឈប់ឈរ ហើយបេសកកម្មរបស់ក្រុមហ៊ុន គឺរក្សាភាពនាំមុខគេជានិច្ច ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុនប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការផ្តល់ជូនទីផ្សារកម្ពុជា នូវ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងភាពជឿជាក់ បំផុត។

Leave a Reply

Your email address will not be published. Required fields are marked *