ឯកឧត្តម សួន សុម៉ាលីន និង ឯកឧត្តម ស្បោង សារ៉ាត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំបន្ថែមក្នុងការបំពេញទិន្នន័យពាក់ព័ន្ធនឹងលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ (២០២២-២០២៧)

admin By admin June 29, 2026

(ព្រៃវែង)÷ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំបន្ថែមក្នុងការបំពេញទិន្នន័យពាក់ព័ន្ធនឹងលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ (២០២២-២០២៧) និងការរៀបចំ

គោលនយោបាយស្ដីពីការអភិវឌ្ឍន៍ឃុំ សង្កាត់ (២០២៧-២០៣២) របស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅមន្ទីរគណៈកម្មាធិការគណបក្សខេត្តព្រៃវែង។

កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តម អនុប្រធាន និងសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធានយុវជនគណបក្សខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ដែលមិនមែនជាប្រធានគណបក្សឃុំ សង្កាត់ ប្រធានស្នាក់ការគណបក្សឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងមន្ត្រីជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាឃុំ សង្កាត់ សរុបចំនួនប្រមាណ ៧៦៩រូប។

ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *