អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមពិធីក្រុងពាលី ចម្រើនព្រះបរិត្ត សម្ពោធដាក់ឲ្យប្រើប្រាស់អាគារ ៦មករា និងសមិទ្ធិផលនានា នៅមន្ទីរគណៈកម្មាធិការគណបក្សខេត្ត

admin By admin May 15, 2026

ខេត្តព្រៃវែង: ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦  ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី  បានអញ្ជើញចូលរួមពិធីក្រុងពាលី ចម្រើនព្រះបរិត្ត សម្ពោធដាក់ឲ្យប្រើប្រាស់អាគារ ៦មករា និងសមិទ្ធិផលនានា នៅមន្ទីរគណៈកម្មាធិការគណបក្សខេត្ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង រួមជាមួយវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ដែលពិធីនេះប្រព្រឹត្តទៅនៅមន្ទីរគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីនេះដែរក៏មានការនិមិន្ត អញ្ជើញចូលរួមពីសំណាក់ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម ប្រធាន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបីថ្នាក់ខេត្ត ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ចំណុះសាលាខេត្ត និងក្រុមការងារពាក់ព័ន្ធ សរុបចំនួនប្រមាណ ១៣៧អង្គ/រូប៕

Leave a Reply

Your email address will not be published. Required fields are marked *