ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅបន្ទប់ទទួលភ្ញៀវ សាលាខេត្តព្រៃវែង
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាល ខេត្តព្រៃវែង បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម H.E WANG Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីឈ្វេងយល់អំពីសភាពការរណ៍ទូទៅរបស់ខេត្តព្រៃវែង និងសក្កានុពលនៃការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការកសាងសមិទ្ធផលថ្មីៗនៅក្នុងទឹកដីខេត្តព្រៃវែង។
ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាក្នុង រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃរបស់ឯកឧត្តម និងសហការី ដែលបានអញ្ជើញមកជួបសម្តែងការគួរសម និងជូនវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ សូមជូនពរឯកឧត្តម និងសហការី សូមមានសុខភាពល្អបរិបូរណ៍ ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕








