ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ កម្មករនិយោជិត ចំនួន ៣ ១០៨នាក់ នៅខេត្តព្រៃវែង
ខេត្តព្រៃវែង: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ចំនួន ៣ ១០៨នាក់ នៅខេត្តព្រៃវែង ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅបរិវេណក្រុមហ៊ុន អរិន មេនុហ្វេកធឺរីង (ខ្មែរ) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ ក៏បានរៀបចំអាហារសាមគ្គី និងផ្តល់ជូននូវក្រមា និងថវិកា ដល់កម្មករនិយោជិត ទាំង ៣ ១០៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ ក្រមា ចំនួន ១ និងថវិកា ចំនួន ៤ម៉ឺនរៀល។ ដោយឡែកសម្រាប់ស្ត្រីមានផ្ទៃពោះ ៧៩នាក់ ក្នុងម្នាក់ៗទទួលបាន៖ ក្រមា ចំនួន ១ និងថវិកា ចំនួន ១៤ម៉ឺនរៀលផងដែរ៕




















