ឯកឧត្តម សួន សុម៉ាលីន អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យដំណើរការជួសជុល កែលម្អ និងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដែលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ

admin By admin April 30, 2026


ខេត្តព្រៃវែង: នាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្ត និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត រួមជាមួយគណៈប្រតិភូ បានចូលរួមអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញចុះពិនិត្យដំណើរការជួសជុល កែលម្អ និងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដែលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *