នគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងពិធីសម្ពោធនូវអាគារសាលាមត្ដេយ្យសិក្សាពោធិ៍អណ្ដោត ស្រុកបាភ្នំ
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ជូនថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងពិធីសម្ពោធ នូវអាគារសាលាមត្ដេយ្យសិក្សាពោធិអណ្ដោត ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា។
គួរបញ្ជាក់ថា អាគារសាលាមត្តេយ្យសិក្សាពោធិ៍អណ្ដោតដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះគឺស្ថិតនៅក្នុងសាលាមត្តេយ្យសិក្សាពោធិ៍អណ្ដោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានរៀបចំម្ហូបអាហារ ជូនដល់ក្មួយៗសិស្សានុសិស្ស ទទួលទានរួមគ្នា ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។









