ថ្នាក់ដឹកនាំខេត្តព្រៃវែង នាំយកស្បៀង សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅទិសខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ

admin By admin April 6, 2026

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ និងមន្រ្តីពាក់ព័ន្ធ នៅថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៦ បាននាំយកស្បៀង សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅទិសខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ 

ក្នុងឱកាសនោះ លោកអភិបាលខេត្តបាននាំយកនូវអំណោយផ្តល់ជូនជូនជនភៀសសឹក រួមមាន៖

*ទី១៖ ឧបត្ថម្ភមណ្ឌលភៀសសឹកខេត្តឧត្តរមានជ័យ ថវិកា ១០លានរៀល, អង្ករ ១១តោន, មីជាតិ ៣០០កេសតូច(ស្មើនឹង ៥០កេសធំ), ទឹកបរិសុទ្ធ ១០០កេស, ត្រីខ ១០០កេស និងភេសជ្ជៈវីអាក់ទីវ ១០០កេស។
*ទី២៖ ឧបត្ថម្ភមណ្ឌលភៀសសឹកខេត្តបន្ទាយមានជ័យ ថវិកា ១០លានរៀល, អង្ករ ១១តោន, មីជាតិ ៣០០កេសតូច(ស្មើនឹង ៥០កេសធំ), ទឹកបរិសុទ្ធ ១០០កេស, ត្រីខ ១០០កេស និង ភេសជ្ជៈវីអាក់ទីវ ១០០កេស។

Leave a Reply

Your email address will not be published. Required fields are marked *