អភិបាលខេត្តព្រៃវែង នាំយកគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ប្រគល់ជូនដល់វីរកងទ័ព នៅសមរភូមិមុខ និងជនភៀសសឹកចំនួន ២.០០០គ្រួសារ

admin By admin December 24, 2025

(ព្រៃវែង) :នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្តព្រៃវែង បាននាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងគ្រឿងបរិក្ខាពេទ្យ ថ្នាំពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា រួមជាមួយអំណោយរបស់រដ្ឋបាលខេត្ត និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភតាមរយៈមូលនិធិរដ្ឋបាលខេត្ត ជូនដល់វីរកងទ័ពនៅសមរភូមិមុខ និងជនភៀសសឹកចំនួន ២.០០០គ្រួសារ នៅទិសខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ក្រុមហ៊ុន គ្រឹះស្ថាន ស្ថាប័នឯកជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង និងសប្បុរសជននានាពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានផ្ទាល់ខ្លួនតាមរយៈមូលនិធិរដ្ឋបាលខេត្ត មកឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារជនភៀសសឹក ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *