ឯកឧត្តម សួន សុម៉ាលីន និង ឯកឧត្តមស្បោង សារ៉ាតបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនគណបក្សខេត្តព្រៃវែង

admin By admin February 21, 2026

(ព្រៃវែង)÷រសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនគណបក្សខេត្តព្រៃវែង រួមជាមួយឯកឧត្តម ស្បោង សារ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនគណបក្សខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជនគណៈកម្មាធិការកណ្ដាល ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកបាភ្នំ ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បានចែកជូននូវសៀវភៅកំណត់ត្រាស្ដីពី វិធានការរាជរដ្ឋាភិបាល និងខ្លឹមសារសម្រាប់បញ្ជ្រាបការយល់ដឹងដល់ស្រទាប់មហាជនពាក់ព័ន្ធនឹងសង្គ្រាមឈ្លានពានរបស់ថៃលើដែនអធិបតេយ្យកម្ពុជា ឆ្នាំ២០២៥ “ខ្មែររួបរួម ខ្មែរខ្លាំង” ព្រមទាំងបានឧបត្ថម្ភថវិកាដល់សិក្ខាកាមដែលបានអញ្ជើញចូលរួមទាំង ៤៨២នាក់ ក្នុងម្នាក់ថវិកា ៥០.០០០រៀល (សរុបថវិកាចំនួន ២៤.១០០.០០០រៀល) ។

ពិធីនេះដែរ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃគណៈចលនាមហាជនគណៈកម្មាធិការកណ្ដាល ឯកឧត្តម លោកជំទាវ ប្រតិភូអមកំណើរ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធានគណៈចលនាមហាជនគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈចំណុះគណៈចលនាមហាជនគណបក្សខេត្ត ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុង ស្រុក ប្រធាន អនុប្រធាន ចលនាមហាជន យុវជន ស្ត្រី សហជីព អង្គការសមាគម និងដៃគូអភិវឌ្ឍន៍ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ប្រធាន គណៈកម្មាធិការគណបក្សឃុំ សង្កាត់ ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សរុបចំនួនប្រមាណ ៤៨២រូប ៕

Leave a Reply

Your email address will not be published. Required fields are marked *