អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២៦
(ព្រៃវែង) : នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងព្រះធម្មវង្សា ជា វ៉ាននី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈមហានិកាយ រួមជាមួយព្រះធម្មមុនី ទួន សុផល ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្តព្រៃវែង គណៈធម្មយុត្តិកៈនិកាយ បាននិមន្តអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣៣ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ទិសដៅបន្តឆ្នាំ២០២ ដែលប្រព្រឹត្តទៅនៅសាលប្រធំជុំ (A) សាលាខេត្តព្រៃវែង។ដោយមានការនិមន្តអញ្ជើញចូលពី: ព្រះមេគណខេត្ត និងគណៈសង្ឃខេត្តទាំងពីគណៈ ព្រះគ្រូអនុគណ និងមន្រ្តីសង្ឃក្រុង ស្រុកទាំងពីរគណ ព្រះមន្រ្តីសង្ឃឃុំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងទទួលបន្ទុក និងការិយាល័យសង្គមកិច្ចក្រុង ស្រុក លោកអាចារ្យវត្ត និងមន្រ្តីនៃមន្ទីរធម្មការ និងសាសនាខេត្ត សរុបប្រមាណចំនួន ៥២០ អង្គ/រូប។
នាឱកាសនោះផងដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក៏បានចូលរួមជាបច្ច័យចំនួន ៥៣,០០០,០០០ រៀល ប្រគេនដល់ព្រះសង្ឃក្នុងនាមសមាគមសម្រាប់ទ្រទ្រង់ដល់ព្រះពុទ្ធសាសនាក្នុងខេត្តព្រៃវែង ដើម្បីចូលរួមចំណែកកសាងសមិទ្ធផលនានាក្នុងវត្តអារាមផងដែរ។












