អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការនីមួយៗ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តព្រៃវែង» ឆ្នាំ២០២៦

admin By admin February 10, 2026

(ព្រៃវែង) : នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការនីមួយៗ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តព្រៃវែង» ឆ្នាំ២០២ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។

កិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត ប្រធានអនុគណៈកម្មការទាំងអស់ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត ក្រុមការងារឌីសាញ និងក្រុមការងារពាក់ព័ន្ធផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *