សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស

ព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ព្រម​ទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សនៅក្នុងខេត្ត។ ពិធីនាព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់សម្តេចក្រឡាហោម ស ខេង ព្រមទាំងប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រៃវែង…

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមពិធីក្រុងពាលី ចម្រើនព្រះបរិត្ត សម្ពោធដាក់ឲ្យប្រើប្រាស់អាគារ ៦មករា និងសមិទ្ធិផលនានា នៅមន្ទីរគណៈកម្មាធិការគណបក្សខេត្ត

ខេត្តព្រៃវែង: ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦  ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី  បានអញ្ជើញចូលរួមពិធីក្រុងពាលី…

អបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី៣២ ក្រោមប្រធានបទ « ការវិនិយោគភាពធន់នៃ សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព »

អបអរសាទរ ទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី៣២ ក្រោមប្រធានបទ « ការវិនិយោគភាពធន់នៃ សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព » ដើម្បីគូសបញ្ជាក់ពីតួនាទីដ៏ សំខាន់មិនអាចខ្វះបាននៃសេដ្ឋកិច្ចគ្រួសារ ដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាងសង្គមជាតិមួយដែលប្រកបដោយ ភាពធន់ បរិយាបន្ន និងចីរភាព។ ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យ មានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំដើម្បីបន្តរក្សាបានសុខសន្តិភាព…

អភិបាលខេត្តព្រៃវែង ដឹកនាំខេត្ត អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសជូនវិញ្ញាណក័្ខន្ធ ឧបាសិកា ឡុង ពៅ

ខេត្តត្បូងឃ្មុំ: រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦​ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៧ថ្ងៃ ឧទ្ទិសជូនវិញ្ញាណក័្ខន្ធ ឧបាសិកា ឡុង ពៅដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង…

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញពីគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីគោលការណ៍ចំនួន៥ នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីឱ្យយុវជនខ្មែរមានកាយសម្បទារឹងមាំ វិន័យ សីលធម៌ និងមានសុឆន្ទៈក្នុងការបម្រើជាតិមាតុភូមិ។ ថ្លែងក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចបវរធិបតី…

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមពិធី “រាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង”

រាជធានីភ្នំពេញ: នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមពិធី “រាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ…

ខេត្តព្រៃវែង៖ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅបន្ទប់ទទួលភ្ញៀវ សាលាខេត្តព្រៃវែង

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាល ខេត្តព្រៃវែង បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម H.E WANG Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីឈ្វេងយល់អំពីសភាពការរណ៍ទូទៅរបស់ខេត្តព្រៃវែង និងសក្កានុពលនៃការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងការកសាងសមិទ្ធផលថ្មីៗនៅក្នុងទឹកដីខេត្តព្រៃវែង។ ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាក្នុង រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃរបស់ឯកឧត្តម និងសហការី ដែលបានអញ្ជើញមកជួបសម្តែងការគួរសម និងជូនវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ…

ផ្សារផលិតផលខ្មែរខេត្តព្រៃវែង៖ បើកដំណើរការលក់ផលិតផលក្នុងស្រុកដែលមានសុវត្ថិភាពខ្ពស់ រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ!

ខេត្តព្រៃវែង៖ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងគាំទ្រដល់ប្រជាកសិករ «ផ្សារផលិតផលខ្មែរខេត្តព្រៃវែង» កំពុងតែដំណើរការដាក់លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ។ ​នៅក្នុងផ្សារនេះ មានការដាក់លក់នូវកសិផល និងផលិតផលជាច្រើន ដែលដាំដុះ និងកែច្នៃដោយផ្ទាល់ពីស្នាដៃប្រជាកសិករ ក៏ដូចជាសិប្បកម្មនានានៅក្នុងខេត្តព្រៃវែង។ រាល់មុខទំនិញ និងម្ហូបអាហារទាំងអស់ សុទ្ធសឹងតែជាផលិតផលដែលមានប្រភពច្បាស់លាស់ ធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ។ កាលបរិច្ឆេទលក់ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ រៀងរាល់សប្តាហ៍ ដែលមាន​ទីតាំងស្ថិតនៅបរិវេណខាងមុខ…

កម្ពុជាត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី៖ បុរសអាយុ១៨-២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ

(ភ្នំពេញ)៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយលោក កែប ជុតិមា ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ «ស្តីពីកាតព្វកិច្ចយោធា» ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៤ ខែឧសភា…

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត

(ព្រៃវែង)÷ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ១.០១៤នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ៦០០នាក់ ស្រី ៣៣១នាក់។…