(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាឯកច្ឆន្ទអនុម័តបញ្ចូលសេចក្តីស្នើសុំ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាលចំនួន ១ រូប ព្រមទាំងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ទៀត ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ខាងមុខនេះ។
បច្ចុប្បន្នភាពពីព្រំដែននៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ទីដែលយោថៃដាក់ទូកុងតឺន័រព័ទ្ធយកផ្ទះពលរដ្ឋខ្មែរខុសច្បាប់ ក្រោយបទឈប់បាញ់
(បន្ទាយមានជ័យ)៖ តំបន់បឹងត្រកួន ស្រុកថ្មពួក, ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ គឺជាទីតាំងក្នុងចំណោមទីតាំងផ្សេងទៀតរបស់កម្ពុជា ដែលរងការឈ្លានពានចូលកាន់កាប់ ដោយខុសច្បាប់ពីសំណាកយោធាថៃ ក្រោយបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ការឈ្លានពានដ៏គឃ្លើនរបស់យោធាថៃ មកលើទីតាំងស៉ីវិលកម្ពុជាបានបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរត់ភៀសខ្លួនចេញពីលំនៅឋាន ហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ។កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់មួយត្រូវបានប្រកាស ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន…
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តកំពង់ចាម។ ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧…
រដ្ឋបាលខេត្តព្រៃវែង រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត”
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយុវជនយុវវ័យសិស្សានុសិស្សឱ្យ ជៀសឆ្ងាយពីគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” ដែលមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅសួនច្បាសម្តេចក្រឡាហោម ស ខេង។រដ្ឋបាលខេត្តព្រៃវែង…
ឯកឧត្តម សួន សុម៉ាលីន និង ឯកឧត្តម ស្បោង សារ៉ាត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំបន្ថែមក្នុងការបំពេញទិន្នន័យពាក់ព័ន្ធនឹងលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ (២០២២-២០២៧)
(ព្រៃវែង)÷ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងណែនាំបន្ថែមក្នុងការបំពេញទិន្នន័យពាក់ព័ន្ធនឹងលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ (២០២២-២០២៧) និងការរៀបចំ គោលនយោបាយស្ដីពីការអភិវឌ្ឍន៍ឃុំ សង្កាត់ (២០២៧-២០៣២) របស់គណបក្សប្រជាជនកម្ពុជា…
សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណអនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារថ្លែងអរគុណជូនចំពោះលោក Tahir Budagov អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី និងជាប្រធានការិយាល័យកណ្តាលសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានផ្ញើសារអបអរសាទរជូនចំពោះសម្តេច និងសមាជិកបក្សទាំងអស់ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (CPP)។តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចនេះថា «ខ្ញុំមានកិត្តិយសសូមសម្តែងនូវការអរគុណយ៉ាងស្មោះសរ និងការវាយតម្លៃខ្ពស់ចំពោះសារលិខិត អបអរសាទរ…
អភិបាលខេត្តព្រៃវែងអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ត
(ខេត្តព្រៃវែង): នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ “អប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន” របស់យុវជនគណបក្សខេត្ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ៦៨៨នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន…
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំលោក -លោស្រីស្នងការរង និងមន្ត្រីក្រោមឱវាទទាំងអស់ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ព្រៃវែង៖ នៅព្រឹក ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំ លោក-…
តំណាងអ្នកឧកញ៉ា គិត ម៉េង ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលើសេចក្តីព្រាង យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម
(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច…
ឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មី ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ
នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតតួកគីយ៉េបានសម្ដែងនូវមោទនភាព ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា។…