សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារជូនពរ សម្ដេចតេជោ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ សីហា ២០២៦ ខាងមុខនេះ៕
Category: ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ក្នុងទឹកដីខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត
ខេត្តកណ្តាល ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារ…
លោកឧត្តមសេនីយ៍ទោឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំកសាង វរៈការពារព្រំដែន607នៅឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង!
(ខេត្តព្រៃវែង)៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាន នគរបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំមន្រ្តី កសាងអគារស្នាក់នៅ និងធ្វើអគារថ្មីបន្ថែម សម្រាប់វរៈសេនាតូចការពារព្រំដែនគោកលេខ ៦០៧ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦នេះដែលស្ថិតក្នុងភូមិសាស្ត្រឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សកម្មភាពចុះពង្រឹងហេដ្ឋារចនាសម្ព័ន្ធនេះ ធ្វើ ឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិ…
ឯកឧត្តម នេត្រ ភក្ត្រា៖ AI ជាជំនួយ មិនមែនជាអ្នកទទួលខុសត្រូវលើព័ត៌មានទេ; អ្នកសារព័ត៌មានត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងប្រើ AI ប្រកបដោយការទទួលខុសត្រូវ ចេញផ្សាយ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អ្នកសារព័ត៌មានឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងមិនត្រូវពឹងផ្អែកលើ AI ក្នុងការសរសេរអត្ថបទព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់ប្រភព និងខ្លឹមសារឡើយ ព្រោះទំនួលខុសត្រូវចំពោះភាពត្រឹមត្រូវ និងសុក្រឹត្យភាពនៃព័ត៌មានដែលបានផ្សព្វផ្សាយ គឺស្ថិតលើអ្នកសារព័ត៌មាន មិនមែនលើ AI នោះទេ។ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា…
មន្ត្រីនគរបាលខេត្តព្រៃវែង សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជុំវិញការដឹកនាំ និងការលះបង់ដើម្បីអង្គភាព
ខេត្តព្រៃវែង៖ ក្រុមមន្ត្រីនគរបាលដែលកំពុងបំពេញភារកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចេញមុខសម្តែងនូវការគោរព ស្រឡាញ់ និងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដោយបានលើកឡើងពីស្នាដៃ និងគុណសម្បត្តិលេចធ្លោជាច្រើនក្នុងការដឹកនាំអង្គភាពនាពេលកន្លងមក។ យោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាន បានឱ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំនៃការកាន់តំណែងជាស្នងការខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបង្ហាញពីភាពជាអ្នកដឹកនាំគំរូ តាមរយៈការយកចិត្តទុកដាក់ខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ព្រមទាំងការបំពេញភារកិច្ចការពារថ្នាក់ដឹកនាំដោយឆន្ទៈមោះមុត និងការលះបង់កម្លាំងកាយចិត្ត។…
ចូលរួមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ២៣ ០៦៧ បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និង ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ខេត្តកណ្តាល ព្រឹកថ្ងៃពុធ ទី២៩ កក្កដា ២០២៦ សមិទ្ធផលដែលសម្រេចបាននៅថ្ងៃនេះ គឺជាសក្ខីភាពសបញ្ជាក់ពីការខិតខំ និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ក្នុងការអនុវត្តគោលនយោបាយដីធ្លីប្រកបដោយប្រសិទ្ធភាព។ យុទ្ធនាការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស គឺជាយុទ្ធសាស្ត្រគន្លឹះ និងជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់សុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី ការពារសិទ្ធិស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិ និងកាត់បន្ថយទំនាស់ដីធ្លីនៅតាមមូលដ្ឋានឱ្យបានជាអតិបរមា។ ជាងនេះទៅទៀត…
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន៖ អាជ្ញាធរមូលដ្ឋានត្រូវចូលរួម ទប់ស្កាត់ និងលុបបំបាត់ មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងខេត្តព្រៃវែង
ព្រៃវែង៖ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ណែនាំដល់រដ្ឋបាលខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួម ទប់ស្កាត់ និងលុបបំបាត់ មិនឱ្យមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងទឹកដីខេត្តព្រៃវែងនោះឡើយ ។ ការលើកឡើងបែបនេះគឺនៅក្នុងឱកាស ដែលឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំដំឡើងឋានន្តរស័ក្តិជូនកងទ័ពចេញប្រយុទ្ធទាំង២លើក និងកំពុងបំពេញការងារនៅជួរមុខ
(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ រៀបចំស្រង់ឈ្មោះយោធិនដែលឈរជើងនៅជួរមុខ ជាពិសេសយោធិនដែលចេញប្រយុទ្ធការពារទឹកដីពីការឈ្លានពានទាំង២លើក ដើម្បីដំឡើងឋានន្តរស័ក្តិជូនពួកគាត់ឱ្យស័ក្តិសមនឹងតម្លៃនៃការលះបង់ដើម្បីបុព្វហេតុការពារជាតិ និងទឹកដី។ការណែនាំបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់…
ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន…
ផ្ទះ ចំនួន ៣ខ្នង(លេខរៀងទី២៧៦-២៧៨) និងបង្គន់អនាម័យ ចំនួន ៣(លេខរៀងទី២៣១-២៣៣) ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសាររងហានិភ័យ ចំនួន ៣គ្រួសារ នៅឃុំក្រាំងតាយ៉ង ស្រុកពាមជរ និងឃុំព្រះស្តេច និងឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ មន្ទីរ អង្គភាព ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ…